ដោយ​: អង្គា​រ៍​ហេង / ខេត្តកណ្ដាល ៖ ឃ្លាំង​ស្តុក​ប្រេង​មួយកន្លែង កំពុង​រង​នូវ​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង ១០​នាទី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែ​ករុន ឃុំ​ព្រែ​កក​យ ស្រុក​ស្អាង ខេត្តកណ្ដាល ជាទី​តាំង​ស្តុក​ប្រេង របស់​ចែ ឡៃ ផេង​។ បច្ចុប្បន្ន​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ស្អាង ក៏ដូចជា​កម្លាំង​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​នឹង​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅកាន់​កន្លែងកើតហេតុ ជា​បន្តបន្ទាប់​ផងដែរ​ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ដែល​កំពុងតែ​ឆេះ​ដ៏​សន្ធោសន្ធៅ​នេះ ចៀសវាង​មានការ​រាលដាល​ប៉ះពាល់​ទៅដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​។

​ក្នុង​ហេតុការណ៍​ខាងលើនេះ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អំពី​មូលហេតុ ដែល​បណ្ដាលមកពី​អ្វី​ពិតប្រាកដ​នៅឡើយ​នោះទេ​។ ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល កំពុង​ដឹកនាំ​កំលាំង​ដោយផ្ទាល់ ដើម្បី​ធ្វើការ​ពន្លត់​អគ្គិភ័យ​ខាងលើនេះ​ដោយ​យកចិត្តទុកដាក់​បំផុត​៕​