ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តាមរយ​: លោក ឯក ឃុន​ដឿ​ន អភិបាល ខណ្ឌទួលគោក បាន​ណែនាំ​ឱ្យ​ក្រុមការងារ​រដ្ឋបាល​សង្កា​ត់​ទឹកល្អក់​ទី​៣ ចុះ​ធ្វើ​កំណត់ហេតុ​អនុញ្ញាត​បើក​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​អោយ​ដំណើរការ​ឡើងវិញ​ចំនួន ៤​ទីតាំង​។​

​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ មាន​ដូចខាងក្រោម​៖
១.​ផ្ទះ​លេខ​៧៩A ច្រក​ផ្លូវ​លេខ​១៩២ ភូមិ​៨
២.​ផ្ទះ​លេខ​៥១ ច្រក​ផ្លូវ​លេខ​១៩២ ភូមិ​១០
៣.​ផ្ទះ​លេខ​P៩ ច្រក​ផ្លូវ​២៦៥ ភូមិ​១៣
៤.​ផ្ទះ​លេខ​៦៣x ច្រក​ផ្លូវ​២៦៥ ភូមិ​១៣

​ក្នុងនោះដែរ ក្រុមការងារ​បាន​ណែនាំ ឱ្យ​ម្ចាស់ផ្ទះ​អនុវត្ត​តា​វិធានការណ៍​របស់​រាជរ​ដ្ឋា​ភិ បាល ៣​កុំ ៣​ការពារ និង​បន្តធ្វើ​ច​ត្តា​ឡី​ស័​ក្ត​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​ទៀត អនុវត្តន៍ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ដាក់ខ្លួន​ដាច់​ដោយ ឡែក ចំពោះ​អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​៕​