ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បើ​យោងតាម​ការបញ្ជាក់ ឲ្យ​ដឹង​ពី​អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ ជំងឺ​កូ​វីដ​-១៩ នៅ​រសៀល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា មន្ទីរ​ពហុ​ព្យាបាល អន្តរជាតិ ខេ​មា សាខា​ទួលគោក ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥២៨ សង្កាត់​បឹងកក់​១ មាន​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ទៅពិនិត្យ សុខភាព នៅ​ទីតាំង​នេះ​។

​អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែល​បាន​ទៅ 🔴 មន្ទីរ​ពហុ​ព្យាបាល អន្តរជាតិ ខេ​មា សាខា​ទួលគោក ដែលមាន​ទីតាំង ស្ថិតនៅ​ផ្លូវ​៥២៨ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង ១៧:២៥​នាទី ដល់ ១៨:១៥​នាទី សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ ហើយ​សូម​ពាក់​ម៉ាស់ រក្សា​គម្លាត ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដើម្បី​សុវត្ថិភាព​៕/V​