​ដោយៈ បូកគោ / កំពត​: រដ្ឋបាល​ខេត្តកំពត កាលពី​រសៀល ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ បាន​ជូនដំណឹង នូវ​ការរកឃើញ អ្នក​វិជ្ជមាន​ថ្មី ចំនួន ១១០ នាក់ និង​ស្លាប់​ម្នាក់ បន្ថែមទៀត​។​

​សេចក្តីប្រកាស មាន​ខ្លឹមសារ​ថាៈ យោងតាម​លទ្ធផល នៃ​ការវិភាគ​វត្ថុ​សំណាក រក​មេរោគ​កូ​វីដ​១៩ និង​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ គឺ​បាន​រកឃើញ អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ១១០ នាក់ បានជា​សះស្បើយ ៨០ នាក់​។​