​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អវកាសយានិក​ចិន​ពីរ​នាក់​បាន​ដើរ​លើ​ទី​អវកាស​ជា​លើកដំបូង​កាលពី​ថ្ងៃអាទិត្យ​ទី​៤​កក្កដា ដោយ​ធ្វើការ​នៅ​ខាងក្រៅ​ស្ថានីយ​អវកាស​ធៀន​កុង (Tiangong) ថ្មី​របស់​ប្រទេស​ពួកគេ​នៅលើ​គន្លង​ជុំវិញ​ផែនដី​។​

​អវកាសយានិក​ចិន​បី​នាក់​បាន​ហោះ​តាម​យានអវកាស​មួ​យក​កាលពី​ខែ​មិថុនា​ដើម្បី​ចូល​ចត​នៅ​ស្ថានីយ​អវកាស​ចិន កន្លែង​ដែល​ពួកគេ​នឹង​ស្ថិតនៅ​លើ​នោះ​រយៈពេល ៣​ខែ​ក្នុង​បេសកកម្ម​មាន​មនុស្ស​​យូរ​បំផុត​របស់​ចិន​។​

​ទីភ្នាក់ងារ​អវកាស​ចិន​និយាយថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ពួកគេ​ពីរ​នាក់​បាន​ចេញ​ពី​យាន​ស្នូល​។​

​អ្នក​ទី​មួយ​គឺ​លោក​លីវ បូ​មីង ដែល​បំពាក់​ជាមួយ​ដៃ​មេកានិច​ជំនួយ​ទៅកាន់​កន្លែង​ធ្វើការ ហើយ​ម្នាក់ទៀត​ឈ្មោះ​តាំង ហុង​បូ បាន​ឡើង​ទៅ​ធ្វើ​ការងារ​លើដំបូល​យាន​។​

​នៅក្នុង​វីដេអូ​ឃ្លី​បដែល​បង្ហាញលោក​លីវ​ចាកចេញ​ពី​កាប៊ីន គាត់​បាន​លាន់មាត់​ថា “​អស្ចារ្យ​ណាស់ វា​ស្អាត​ពេក​ហើយ​នៅទីនេះ​”​។​

​បេសកកម្ម​របស់​ពួកគេ​គឺពាក់ព័ន្ធ​នឹង​ការដំឡើង​កាមេរ៉ា​ថត​ផ្ទៃ​ទូលាយ​នៅ​ខាងក្រៅ​យាន​ស្នូល​ធៀន​ហឺ (Tianhe) ក៏ដូចជា​ការសាកល្បង​ដៃ​យន្ត ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​ផ្ទេរ​យាន​ស្នូល​នាពេល​អនាគត​នៅ​ជុំវិញ​ស្ថានីយ​៕

អវកាសយានិក​ចិន​នឹង​ស្នាក់នៅ​ស្ថានីយ​អវកាស​ធៀន​កុង​បី​ខែ​