​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ អាជ្ញាធរ​សុខាភិបាល​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​កក្កដា បា​និយាយថា​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៥០​នាក់​បាន​ស្លាប់​និង​មនុស្ស​៦.១៦៦​នាក់​បាន​ឆ្លង​ជំងឺ​នេះ​នៅ​២៤​ម៉ោង​កន្លងទៅ​។​​ចំនួន​នេះ​ធ្វើអោយ​ថៃ​មាន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​សរុប​២.២៧៦​នាក់ និង​ឆ្លង​សរុប​តាំងពី​ឆ្នាំ​មុន​មក​ឡើងដល់ ២៨៩.២៣៣​នាក់​។​

​កាលពី​ថ្ងៃអាទិត្យ​មនុស្ស​៤៤​នាក់​បាន​ស្លាប់​និង​៥.៩១៦​នាក់​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ប្រទេស​ថៃ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​រង​ការរិះគន់​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការរកបាន​វ៉ាក់សាំង​កូវី​ដ​១៩​មក​ចាក់​អោយ​ប្រជាជន ដែលនាំអោយ​មាន​មាន​ពន្យារ​ពេល​ចាក់​វ៉ាក់សាំង​តាម​កាលកំណត់​៕