ស្រវឹងស្រា​ជោកៈ​យប់​ជ្រៅ​ច្រឡំ​ទ្វារ ចុះ​ជណ្តើរ​ខុស​ធ្លា​ក់ដី​បណ្តាល​ឲ្យ​ស្លាប់​

1314
ចែករម្លែក
ទ្វារក្រោយពុំមានជណ្តើរដែលជនរងគ្រោះច្រឡំចុះ(រូបចាន់ថន)

ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​បុរស​ម្នា​ក់បាន​ធ្លាក់​ពីលើផ្ទះ​ខ្លួនឯង​ស្លាប់ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ហើយ បើក​ទ្វារផ្ទះ​ខាងក្រោយ​ច្រឡំ​ស្មានថា​ទ្វារ​មុខ​ហើយ​ឈាន​ជើង​ចុះដី​ធ្លាក់​តែម្ដង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​តា​គាត់​ឃុំ​សំរោង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​ហើយបានបាត់បងជីវិតនៅព្រឹកថ្ងៃទី១៦ឧសភានេះ។

​ជនរងគ្រោះ​ឈ្មោះ សៅ បុត្រ អាយុ ៥២​ឆ្នាំ នៅ​ភូមិ​តា​គាត់ ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នៅ​ល្ងាច​ថ្ងៃទី​១៥​ខែឧសភា ជនរងគ្រោះ បាន​ផឹក​ស្រា​ស្រវឹង​ជោក​រួច​ក៏​ឡើងផ្ទះ​សម្រាក​ដូច​សព្វដង​។​លុះដល់​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​ងើប​មក​បើក​ទ្វារផ្ទះ​ខាងក្រោយ​(​ពុំមាន​ជណ្តើរ​)​ដោយ​ស្មានថា​ទ្វារ​មុខ​ព្រោះ​បំណង​ចុះមក​ដី​បន្ទោ​របង់​។​
​ភ្លាមនោះ​បើកទ្វារ​រួច​ឈាន​ជើង​ចុះមក​អត់​មាន​ជណ្ដើរ​បណ្ដាល​ឲ្យ​ធ្លាក់​មក​ដី​របួសធ្ងន់​ហើយ​បាន​ស្លាប់ នៅ​ព្រឹក​​ថ្ងៃទី​១៦​ខែឧសភា ក្នុងពេល​កំពុង​ជួយសង្គ្រោះ នៅ​មណ្ឌល​សុខភាព​ឃុំ​សំរោង​៕​មន

ជនរងគ្រោះច្រឡំទ្វារ