​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឯតទគ្គ​កម្ម​ពិភពលោក​លើក​មុន​ក៏​ជា​កម្មសិទ្ធិ​របស់​អ្នកប្រកួតប្រជែង​ឈ្មោះ ចូ​យ ឆេស​ណាត់ ផងដែរ នៅ​ពេល​គាត់​ស៊ី​ហត់​ដក​ចំនួន ៧៦ ដើម​ក្នុង​រយៈពេល​តែ ១០ នាទី ដោយ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់ Mustard Belt កាលពី​ថ្ងៃអាទិត្យ​ទី​៤​កក្កដា​។​

​ការប្រកួតប្រជែង​ដែល​មានឈ្មោះ​ថា Nathan’s Hot Dog ប្រចាំ​ឆ្នាំ​លើក​ទី ១៤ បាន​កត់សម្គាល់​ពី​ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​មួយ​ទៀត​ក្នុងការ​ស៊ី​ហត់​ដក​ដោយ​លោក ចូ​យ ឆេស​ណាត់ ដោយ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ផ្ទាល់ខ្លួន​របស់​គាត់​និង​ស៊ី​ហត់​ដក​អស់ ៧៦ ដើម ដែល​ច្រើន​ជាង​ឆ្នាំ ២០២០ ចំនួន​មួយ​ដើម​។​

​ការប្រកួត​នេះ​បាន​ធ្វើឡើង​នៅ​កីឡដ្ឋាន Maimonides Park ក្នុង​ទីក្រុង​ញូវយ៉ក ក្នុងនោះ​លោក​ឆេស​ណាត់​បាន​ចាប់​ស៊ីៗ​ហត់​ដក​និង​នំ​យ៉ាង​លឿន​នៅមុខ​ទស្សនិកជន​ដែល​ស្រែក​ហ៊ោកញ្ជ្រៀវ​។ ម្ចាស់​ជើងឯក​រូបនេះ​បាន​យក​ឈ្នះ​លើ​គូ​ប្រជែង​កៀក​បំផុត​របស់​គាត់ ដោយ​ស៊ី​ហត់​ដក​លើស​ដល់​ទៅ ២៦ ដើម​។​

​យោង​តាម​សារព័ត៌មាន​ញូវយ៉ក​ប៉ុស្ដិ៍ លោក​ឆេស​ណាត់​បាន​នាំមុខ​ដាច់​ទាំងស្រុង​នៅក្នុង​ការប្រកួត​ដែល​មាន​រយៈពេល ១០ នាទី​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​កោតសរសើ​រលោក​ឆេស​ណាត់​ថា​ជា “​អត្ត​ពលិ​កខ្លាំង​ជាង​គេ​បំផុត (​ក្នុង​កីឡា​ស៊ី​ហត់​ដក​របស់​ពួកគេ​) គ្រប់​សម័យកាល​” ដោយ​វីដេអូ​របស់គាត់​ស៊ី​ហត់​ដក ៧៦ ដើម​ត្រូវ​បាន​ចែកចាយ​ពេញ​អន​ឡាញ​៕

​លោក​ឆេស​ណាត់​ស៊ី​ហត់​ដក ៧៦ ដើម​អស់​ក្នុងពេល​១០​នាទី​បំបែក​ឯតទគ្គ​កម្ម​ខ្លួនឯង​កាលពី​ឆ្នាំ​២០២០