​ដោយ​៖ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ ក​ម្លាំ​នគរបាល​សេដ្ឋកិច្ច ខេត្តព្រះវិហារ បាន​ចាប់ រថយន្ត​ដឹកឈើ មួយគ្រឿង គ្មាន​លិខិតអនុញាត នៅ ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ កាលពី​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៥ ខែ កក្កដា ឆ្នាំ​២០២១​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក ឈើ​មួយគ្រឿង ម៉ាក​នីសា​ន់ ពាក់​ផ្លាកលេខ ភ្នំពេញ 2K.9906 ត្រូវ​ក​ម្លាំ​នគរបាល សេដ្ឋកិច្ច​ខេត្ត ចាប់បញ្ជូន ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ត្បែងមានជ័យ អនុវត្តតាម នីតិវិធី​ច្បាប់ ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ រថយន្ត​ខាងលើ ជា​កម្មសិទ្ធិ ឈ្មោះ ឈុន ឡ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ដឹកឈើ​ប្រភេទ​លេខ​១ ចេញពី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។​

​ប្រភព​ដដែល បាន​បន្តថាៈ មេ​ឈ្មួញ​ឈ្មោះ ឈុន ឡ​ន បាន​រកស៊ី​ដឹកឈើ​អស់​រយៈ ពេល ១​ឆ្នាំ កន្លងមកហើយ​។ តែ​ការដឹក​នេះ ចេះតែមាន​សំណាងល្អ​រហូត មិនដែល សមត្ថកិច្ច​ណា បង្ក្រាប​បានឡើយ ម្តងនេះ ទើប​សមត្ថកិច្ច​ចាប់បាន​។ អ្វីដែល​គួរ​ចាប់ អារម្មណ៍​នោះ ទម្រាំ​ឃាត់​រថយន្ត​នេះ​បាន ត្រូវ​ប្រើ​រថយន្ត ជាច្រើន​គ្រឿង ដើម្បី ពាំង​កុំឱ្យ​រថយន្ត​នេះ បើក​ទៅមុខ​រួច ។ វត្ថុតាង មាន​រថយន្ត និង​ឈើ​ត្រូវបាន​ប្រគល់ ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ត្បែងមានជ័យ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី ៕/V​-PC