ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​បន្ទាន់ ចំពោះ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ទីភ្នាក់ងារ​សហ ប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) បានសម្រេច ចុះ​កិច្ចព្រមព្រៀង ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​គម្រោង​សហប្រតិបត្តិការ បច្ចេកទេស​ស្តីពី “​គម្រោង​ពង្រឹងសមត្ថភាព ដើម្បី​ឆ្លើយតប ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា​” ។