លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន គណៈ​បញ្ជា​ឯកភាព រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ បាន​ចាត់​ឱ្យ​មន្ត្រី​សាលាខណ្ឌ និង​កម្លាំង​សណ្តាប់ ធ្នាប់​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ ចំពោះ​ការចត​យានជំនិះ និង​ការ​ដាក់តាំង​លក់ ដែល​កំពុង​រំលោភ លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ស្តុ​ប​ស្ពាន​បេ​ឡេ ទៅដល់ ស្តុ​ប​គីឡូម៉ែត្រ​លេខ​៩ ។​