ដោយ​: ជា សីហ​:/​ភ្នំពេញ​: លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​ទៅលើ សេចក្តីព្រាង​របាយ​ការ​ណ៏​លទ្ធផល​នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី​១ និង​ការប៉ាន់ស្មាន លទ្ធផល​ន​ការអនុវត្ត​ថវិកា​ឆ្នាំ​២០២១ ។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​ខណៈដែល​គេ​ដឹងថា​មួយរយៈ​ពេលកន្លងមក​នេះ​កម្ពុជា​បាន​ខិតខំ​ធ្វើ​កិច្ចការ​យ៉ាងច្រើន​ទាក់ទង​ជាមួយនឹង​ដំណើការ​នៃ​ការប្រយុទ្ធប្រឆាំង​ជាមួយនឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩៕​/PC