ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ក្រុមការងារ​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​ស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាក់​ព​ន្ធ័​អាជ្ញាធរ​ស្រុក​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​រិះគន់​ដល់​អាជ្ញាធរ​ឃុំ​សំបួរ​និង​ស្រុក​ស្វាយទាប​បណ្តោយ​ឲ្យ​គេ​ចាក់ដី​លុប​ព្រែក​ធម្មជាតិ​ហើយ ថែមទាំង​សង់​សំណង់​រឹងមាំ​ធ្វើជា​អាហារ​ដ្ឋា​ន​នៅ​ចំ​កណ្តាល ព្រែក​ប្រសូត្រ​។​

​ជា​លទ្ធផល​ក្រុមការងារ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការពិនិត្យរ​កឯក​សា​រ ទី​១,​គឺ​ការ សាងសង់​សំណង់​អត់​ច្បាប់ នៅក្នុង​ព្រែក​សាធារណៈ​របស់​រដ្ឋ​។ អាជ្ញាធរ​សម្រេច​ដាក់ ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​ម្ចាស់​សំណង់​រុះរើ​សំណង់​ចេញ​ឲ្យ​អស់​គិត​ចាប់​ពីថ្ងៃ​ប្រកាស់​នេះ​តទៅ​។​ទី​២.​ដី​មិនទាន់បាន​ចុះបញ្ជី ចំពោះ​សំណង់​នៅលើ​ដី គឺ​ឲ្យ​ផ្អាក​ការសាងសង់​បន្ត ដោយ​ដី​នេះ​មិនទាន់បាន​ចុះបញ្ជី ជា​លក្ខណៈ​ប្រព​ន្ធ័ និង​មិនទាន់​បានកំណត់​ព្រំដី កំណត់​ចំណី​ព្រែក ប្រសូត្រ​ទំហំ និង​ការប៉ះពាល់ ដូច្នេះ​ម្ចាស់​ដី​ត្រូវ​រៀបចំ​ឯកសារ សុំ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​ស្របច្បាប់ រួច​ដាក់​សំណើសុំ​ធ្វើការ​អភិវឌ្ឍន៍​ឬ អាហា​រដ្ឋា​ន រមណី​ដ្ឋា​ន​ត្រូវដាក់​សំណើសុំ ជាថ្មី តាម​ឋានានុក្រម អាជ្ញាធរ មន្ទីរ ជំនាញ​ពាក់​ព​ន្ធ័ ដោយមាន​ភ្ជាប់​ជាមួយ​ប្លង់​មេ «Master Plan» នៃ​គម្រោង​ដើម្បី​មន្ត្រី​ជំនាញ​ចុះ ពិនិត្យ​បញ្ជូន​តាម​នីតិ​វិ​វី​។

​ទាក់ទិន​ករណីនេះ លោក ហេង ចំណូល ហៅ ប្រុស​ដែលជា​ម្ចាស់​សំណង់​បាន​យល់ ព្រម​និង​ធ្វើ​កិច្ចសន្យា​រុះរើ​សំណង់ ដែល​សង់​ក្នុង​ព្រែក​ចេញ និង​ផ្អាក​ការសាងសង់ បណ្តោះអាសន្ន​។​ការចុះពិនិត្យ​ករណី​ខាងលើ​នេះដែរ​គឺមាន​សមាសភាព​មន្ត្រី​ទី​ចាត់ ការ​អន្តរ​វិស័យ​សាលាខេត្ត មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត លោក​អភិបាលរង ស្រុក​ស្វាយទាប​លោក​ប្រធាន ការិយាល័យ​ភូមិបាល​ស្រុក លោក​មេឃុំ​សំបួរ លោក​មេភូមិ មន្ត្រីនគរបាល​ប៉ុ​ស្ត​រដ្ឋបាល​ឃុំ​មន្ត្រី​នគ​បាល​ស្រុក​ស្វាយទាប និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ ២០២១ ម្ចាស់​សំណង់​ឈ្មោះ ហេង ចំណូល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការចាក់ដី​លប់​ព្រែក​ប្រសូត្រ​នោះ​មិន​ពិត​ទេ គឺ​លោក​ចាក់​តែ​នៅ​លើដី​កម្មសិទ្ធិ​ដែល​បាន​ទិញ​ពី​អ្នកជិតខាង​ក្នុង​គោលបំណង​សង់ ធ្វើជា​រោង​ជួល ការ​បុណ្យ ឬ​សាលប្រជុំ និង​ជា​ហាង​អាហារ​ដ្ឋា​ន លក់​កាហ្វេ​។​ល​។ លោក​បាន​ដាក់សំណើ សុំ​ទៅ​រដ្ឋបាល​ស្រុក​ស្វាយទាប សុំ​អនុញ្ញាត​សង់​ជា​ខ្ចុ​ស ផ្ទះ​បណ្តែត​ទឹក ធ្វើជា​អាហារ​ដ្ឋា​ន និង​រៀបចំ អភិវឌ្ឍន៍​ជា រមណីយដ្ឋាន​ដើម្បី​ឲ្យ ប្រជាពលរដ្ឋ​បាន​ចូលមក​សម្រាក​លម្ហែកាយ នៅពេល​ទំនេរ​និង​កម្សាន្ត​នៅពេល​យប់​។ ចំណែក​ការ សម្អាត​ស្មៅ​ក្នុង​ព្រែក​ប្រសូត្រ​ដើម្បី​កែរ​លម្អ​សោភណភាព​និង​បរិស្ថាន​។

​លោក​អភិបាលស្រុក​បញ្ជាក់ថា ឈ្មោះ​ហេង​ចំណូល បានដាក់​សំណើសុំ​ធ្វើ ជា​ខ្ចុ​ស​បណ្តែត​ទឹក​និង​ផ្ទះ​ដាក់​ពោង​បណ្តែត ទឹក លោក​បានអនុញ្ញាត ហើយ​ឲ្យ​ដាក់ សំណើសុំ​ទៅ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ក៏ប៉ុន្តែ​ជន​ខាងលើ​មិនទាន់បាន ច្បាប់​ផង​បែរជា​សាងសង់​សំណង់​ទៅហើយ ។

​លោក គឹម សាវុធ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា លោក​បានឃើញ​ឈ្មោះ​ហេង​ចំណូល ដាក់​សំណើសុំ​អភិវឌ្ឍន៍​សង់ផ្ទះ​បណ្តែត ទឹក​នៅ​ចំណុច​ព្រែក​ប្រសូត្រ​។ លោក​បាន​ចុះទៅពិនិត្យ​ម្តង​រួចហើយ​ឃើញថា ប៉ះពាល់​ផ្លូវទឹក​និង​បរិស្ថាន​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ទេ​ឲ្យ​ដាក់សំណើ​ទៅ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សិន​។​បើទោះបី​យ៉ាងណា​ក្រុមការងារ​អាជ្ញាធរ​បាន​ដាក់​ឱ​សា​នុ​វាទ​ប្រាំពីរ​ថ្ងៃ​ឲ្យ​រុះរើ​សំណង់​ក្នុង​ព្រែក​ចេញ​និង​បញ្ឈប់​ការសាងសង់​បណ្តោះអាសន្ន​រង់​ចាំបាន​ច្បាប់​អនុញ្ញាត​៕​/PC