ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ លោក​ទី សុ​វីន​ថា​ល់ ព្រះរាជអាជ្ញា​អយ្យការ​សាលា ដំបូង​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែ កក្កដា​ឆ្នាំ​២០២១​បាន​ចាត់​តំណាង​មាន​លោក សេង ម៉េង​ស្រ៊ុន លោក​វុ​ធ​សា​វី និង​លោក ថុល គឹម​ហ៊ឹង​ជា​ព្រះរាជអាជ្ញារង​នាំយក អំណោយ​ជា​សម្ភារ​ការពារ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព​ដើម្បី​ការពារ​នឹង​ទប់ស្កាត់​នៃ​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​ព្រះរាជអាជ្ញា​ក៏បាន​ផ្តាំផ្ញើ​ដល់​នាយ​និង​ពល​នគរបាល​ទាំងអស់​ចូលរួម​បង្កា​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​១៩​ដែល ជា​ជំងឺ​ដ៏​មហា​គ្រោះថ្នាក់​មួយ​នេះ ត្រូវអនុវត្ត​ឱ្យបាន​នូវ​វិធានការ ៣​ការពារ​នឹង​៣​កុំ ជាពិសេស​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់​លាងដៃ​នឹង​អាលកុល សាប៊ូ​អោយបាន​ញឹកញាប់​ជាប្រចាំ​យ៉ាងតិច ឱ្យបាន​៣​ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ក៏បាន ថ្លែងអំណរគុណ​ដល់​លោក​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ សាលាដំបូង​ខេត្តព្រះវិហារ​ទាំងអស់​ដែល​តែង​បារម្ភ​នឹង​យកចិត្តទុកដាក់​មកលើ​សុខមាលភាព​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរ​ខេត្តព្រះវិហារ​ក្នុងដំណាក់កាល​មួយ​ដែល​កម្លាំង​របស់លោក​ត្រូវកា​ចាំបាច់​បំផុត​។​

​គួរ​បញ្ជាក់ថា​អំណោយ​ដែល​ប្រគល់ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នាឱកាស​នោះ រួមមាន​ម៉ាស់​ចំនួន​២៥០០​ម៉ាស​ទឹក​អាល់កុល​ចំនួន​៣០​លីត្រ​៕​/PC