ដោយៈបាយ័ន/សៀមរាបៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ បាននាំយកអំណោយជាសម្ភារ គ្រឿងហូបចុក រួមនិងថវិកាផង របស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវកុយ សាលីណា ទៅជូនប្រជាជនខ្វះខាតពីគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប ។ អំណោយរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា៕