ដោយបាយ័ន/សៀមរាបៈនៅថ្ងៃ៥ ខែកក្កដា រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីត១៩ថ្មី ចំនួន១៤៤នាក់, ស្លាប់ម្នាក់ និងជាសះស្បើយពីជំងឺចំនួន២៥នាក់ ។នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោកក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ចំនួនអ្នកវិជ្ជមានថ្មីនេះ លោកប្រធានមន្ទីរសុខាភិបាល មិនទាន់បញ្ជាក់ឈ្មោះលំអិត និងអាស្រ័យដ្ឋានពិត ប្រាកដនៃអ្នកឆ្លងជំងឺនោះឡើយ។
នៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះដែរក៍មានហ៊ុព័ទ្ធបិទទីប្រជុំជនព្រះដាក់មួយផ្នែក ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុបន្ទាយស្រីខេត្តសៀមរាបផងដែរ៕សរន