ព្រៃស្មាច់តូចធំ ប្រមាណ ១៥ ហិកតា រងការបំផ្លាញ ទន្ទ្រាន យកដីធ្វើជា កម្មសិទ្ធិផ្ទាល់ របស់ពលរដ្ឋខិលខូច មួយចំនួនដែលជឿតាម ការញុះញង់របស់ មេខ្លោងនៅពីក្រោយខ្នង។ បញ្ហានេះដែរ ត្រូវបានលោកអភិបាល ស្រុក ព្រមានចាត់វិធានការ តាមច្បាប់ផងដែរ។ ៣ ថ្ងៃ ទាំងយប់ ទាំងថ្ងៃនេះ សកម្មភាព នៃការសម្រុកកាប់ព្រៃស្មាច់ ដែលជាដីបម្រុងទុក របស់អាជ្ញាធរ គឺមានក្រុមពលរដ្ឋ គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនកោតខ្លាចក្រែងនឹងច្បាប់ នាំគ្នាចូលកាប់ យ៉ាងអនាធិបតេយ្យ។