អាជ្ញាធរ​មីន​កម្ពុជា​បាន​អះអាងថា នៅពេលនេះ​អ្នក ស្ម័គ្រចិត្ត​អប់រំ​មីន ៧៥០​នាក់​របស់​កាកបាទក្រហម​កម្ពុជា​កំពុងតែ​សកម្ម និងបាននឹងកំពុង​ជួយ​អប់រំ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ងាយ​រងគ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ (​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​) នៅក្នុង​ខេត្ត​ចំនួន​៨ ។