លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃនេះ បាន​អះអាងថា តាម​ប្រពៃណី​ជា​យូ​លង់​ការដាំដុះ​ដំណាំ​ស្រូវ​របស់ កសិករ​កម្ពុជា​គឺ​ចាប់ផ្តើម​ពី​ការ​ត្រាំ​គ្រាប់​ពូជស្រូវ យកទៅ​សាប​បន្ទាប់មក​ដកសំណាប យកទៅ​ស្ទូង​ដោយឡែក​នៅ​តំបន់​វាលទំនាប​ធំ​ល្វឹងល្វើយ​កសិករ​ភាគច្រើន ព្រោះ​គ្រាប់​ពូជស្រូវ​យកជាការ​ស្រេច​ដែល​វិធី​ទាំងពីរ​នេះ​ចាំបាច់​ត្រូវ​ប្រើ​កំលាំង មនុស្ស ហើយ​ការប្រើ​ពលកម្ម​មនុស្ស ធ្វើ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្រូវ​ខាត បង់​ពេលវេលា ពលកម្ម​មនុស្ស និង​គ្មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។​