ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖ នៅ​ដើម​ចុង​សប្តាហ៍​នៃ​ដើមខែ​កក្កដា​ភ្ញៀវទេសចរ​នៅ ក្នុងស្រុក ដែល ដើរលេង​ច្រើនជាងគេ​គឺ​នៅ​ខេត្តកំពត ។

​ក្រសួងទេសចរណ៍​បាន​អះអាងថា ពីថ្ងៃ​ទី ០៣ ដល់​ថ្ងៃទី ០៤ ខែ ខែ កក្កដា ទីកន្លែង​ដែល ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​ដើរលេង​ច្រើនជាងគេ​គឺ នៅ​រាជធានី ប៉ុន្តែ​នៅតាម​ខេត្ត​វិញ​នោះ គឺ​ខេត្តកំពត ។

​ប្រភព​ដដែល​បាន​បន្តថា ខេត្តកំពត​ទទួល​ភ្ញៀ​ង​ទេសចរ​នៅក្នុង​ស្រុក​សរុប​ចំនូ​ន ១១.២០៧ នាក់ បាត់ដំបង​វិញ គឺមាន​ចំនួន ៩.៥៣៦ នាក់ ហើយ​ខេត្ត​ព្រះសីហនុ គឺ មាន​ចំនួន ៧.៩១១ នាក់ ។

​ប្រភព​ដដែល​បាន​បន្តថា នៅ​ចុង​សប្តាហ៍​ដដែល​នោះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ នៅក្នុង​ស្រុក​សរុប​ចំនួន ៧៣.៧៩៧ នាក់ ដោយ​រួមបញ្ចូល​ទាំង​ភ្ញៀវទេសចរ​បរទេស នៅក្នុង​ស្រុក សរុប ១.១១៦ នាក់ ៕​/PC