ដោយ​: សុខុម / ស្ទឹងត្រែង​៖ ស្ត្រី​ម្នាក់ ទើបនឹង​រៀបការ​ថ្មីៗ បានធ្វើ​អត្តឃាត នៅ​ខាងក្រោយ​ផ្ទះ នៅ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១​។​

​លោក អ៊ុក មឿ​ន ប្រធានការិយាល័យ នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ដែល​ធ្វើអត្តឃាត ឈ្មោះ ជា សុធាវី អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ​។ នាង​មានគ្រួសារ រួចហើយ តែ​រួមរស់​ជាមួយ​ឪពុកម្ដាយ​។​

​តាម​ការបំភ្លឺ​ពី ក្រុមគ្រួសារ​សាច់ញាតិ បាន​ប្រាប់​សមត្ថកិច្ច​ថាៈ នាង ជា សុធាវី ធ្វើអត្តឃាត ដោយ​យក​ខ្សែ ចង​គោ ភ្ជាប់​នឹង​ឈើ ខាងក្រោយ​ផ្ទះ​ហើយ​ត្រូវគេ​ប្រទះ ឃើញ នៅវេលា​ម៉ោង ៩ យប់​ថ្ងៃទី​៥ ខែកក្កដា​។​

​ករណី​អត្តឃាត ខាងលើនេះ បានកើត​ឡើង ដោយសារតែ​ប្ដី​របស់​នាង​ស្តីបន្ទោស រឿង​លេង​ហ្វេ​ស​ប៊ុ​ក​។ ក្រោយពី​មន្ត្រី​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ ពិនិត្យឃើញថា សព​នារី​ខាងលើ ពិតជា​ធ្វើអត្តឃាត​ប្រាកដ​មែន ហើយ​បានប្រគល់​ទៅ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ដោយមាន​ការអនុញ្ញាត ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១៕/V​-PC