ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រោយ​រត់គេចខ្លួន អស់​រយៈពេល ៤​ថ្ងៃ ទីបំផុត នគរបាល ស្រុក​ថ្មពួក បាន​ស្រាវជ្រាវ និង​ចាប់ខ្លួនបាន ជនដៃដល់ (​ឃាតក​) ដែល​កាប់​នឹង​កាំបិត​ខ្វែវ (​អំពើហិង្សា​ដោយ​ចេតនា​) ទៅលើ​ស្ត្រី ៤ នាក់ ដែល​កំពុង ស្លរ​ទឹក​នំ​បញ្ចុក និង​ចិត​ល្បោយ ក្នុងនោះ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​របស់លោក សមាជិក ក្រុមប្រឹក្សាឃុំ​ថ្មពួក បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ ។​

​កម្លាំង​នគរបាល​ស្រុក​ថ្មពួក ចាប់​ឃាត់ខ្លួន​ជនដៃដល់​នេះ នៅវេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ចូល ទៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន ខេត្តបន្ទាយមានជ័យ ឬ​ដីកា​រ៉េ ពីរ (២.២២២) តំបន់ភ្នំ​ចង្ក្រាន លាន​ដំឡូង​មី ខាងកើត ភ្នំ​ព្រះ ក្នុងភូមិ​សាស្ត្រ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​មរ​មានជ័យ ។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ៣​និង​៣៥​នាទី រសៀល ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ករណី​ហិង្សា ដោយ​ចេតនា កើតឡើង បង្កដោយ​ឈ្មោះ ស្វឿ​ង ប៉ុង ជនដៃដល់ ជា​មនុស្ស​ញៀន​ថ្នាំ បាន​កាន់​កាំបិត​ខ្វែវ ដើរ​តម្រង់​ចូលមក​កាប់​ស្ត្រី ៣ ទៅ ៤ នាក់ ដែល​កំពុង​ស្ល​ទឹក នំ​បញ្ចុក និង​ហាន់​ល្បោយ​នំ​បញ្ចុក ហូប​ជា​លក្ខណៈ​គ្រួសារ​។​

​ស្ត្រី​ទាំងនោះ បាននាំគ្នា​រត់​យកតែ ប្រាស​អាយុ​រៀងៗ​ខ្លួន ។ ប៉ុន្តែ​ស្ត្រី​ឈ្មោះ ហឿង សៃ​នាវ អាយុ​៥៨​ឆ្នាំ ដែលជា​ប្រពន្ធ​របស់ លោក​សមាជិក​ក្រុមប្រឹក្សាឃុំ​ថ្មពួក នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ខេត្តបន្ទាយមានជ័យ រត់​បាន​បន្តិច ក៏​ជំពប់ជើង​ដួល​ហើយ​ត្រូវ ជនដៃដល់ កាប់​ត្រូវចំ​ជើង ទាំងសងខាង ដៃ​ទាំងសងខាង និង​ដងខ្លួន រងរបួស​ធ្ងន់ធ្ងរ​។ ក្រុមគ្រួសារ បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ថ្មពួក និង​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ។ ចំណែក​ជនដៃដល់ ឈ្មោះ ស្វឿ​ង ប៉ុង បាន​រត់​គេចខ្លួនបាត់​។​

​ដោយ​អនុវត្តតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន នគរបាល ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មពួក បានធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន ជនដៃដល់​បាន នៅវេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ចូល ទៅ​មណ្ឌល​ដីកា​រេ​ពីរ (​ដី​២.២២២​ហិកតា​) តំបន់ភ្នំ​ចង្ក្រាន​យក្ស ក្នុងភូមិ​សាស្ត្រ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​មរ​មានជ័យ រួមទាំង​ដកហូត​បាន វត្ថុតាង​កាំបិត​ខ្វែវ ដែល​បាន​យកទៅ​លាក់ទុក នៅក្នុង​ចម្ការ​ដំឡូង​មី ខាងកើត វិទ្យាល័យ​ថ្មពួក​។​

​នគរបាល​ស្រុក​ថ្មពួក បាន​សួរចម្លើយ ហើយ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន ជនដៃដល់ ទៅ​ការិយាល័យ ជំនាញ​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី ៕/V​-PC