ដោយ​: រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ដោយ​ក្រើនរំលឹក​ចំពោះ​ប្រជាពលរដ្ឋ​មាន​អាយុ​១៨ ឆ្នាំ​ឡើងទៅ ដែល​មិនទាន់បាន​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ សូម​ប្រញាប់ ទៅ​ទទួល​ការចាក់​ទៅតាម​កាលបរិច្ឆេទ​កំណត់​ចុងក្រោយ​សម្រាប់​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក​ជា​លើក​ចុង ក្រោយ​ដល់​បងប្អូន ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ដែល​មិនទាន់​ទៅ​ចាក់ វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ សូមមេត្តា​រួស​រាល់​អញ្ជើញ មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រៀងរាល់​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥ រសៀល​ត្រឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ តាម​ទីតាំង​ដែល​បានកំណត់​»​។ ទីតាំង​ដែល មានកំណត់ មាន​នៅតាម​បណ្តា​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​៕​/PC