ដោយៈ សុផល / ភ្នំពេញៈ ហាង Daiso Japan នៅ​សាខា​ផ្សារ​ទំនើប អ៊ី​អន​១ និង​ធនាគារ ABA សាខា​កណ្តាល​ខណ្ឌចំការមន មាន​ពាក់ព័ន្ធ​កូ​វីដ​១៩ ដោយសារតែ មាន​អ្នកជំងឺ​កូ​វីដ ១៩ បាន​ទៅ​ទីតាំង​នេះ និង​អ្នក​បម្រើការ នៅ​ទីតាំង​នេះ មាន​វិជ្ជមាន កូ​វីដ​១៩​។​

​យោងតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩ បានឱ្យដឹងថាៈ មាន​អ្នកជំងឺ​កូ​វីដ ១៩ ម្នាក់ បាន​ទៅ​ហាង Daiso Japan ដែលមាន​ទីតាំង ស្ថិតនៅ​ជាន់​ទី​១ នៃ​ផ្សារ​ទំនើប AEON ១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ថ្ងៃទី​៣០ ខែមិថុនា​។​

​ដោយឡែក ធនាគារ ABA សាខា​កណ្តាល ដែលមាន​ទីតាំង ស្ថិតនៅ​អគារ​លេខ ១៤៨ ផ្លូវ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង មាន​បុគ្គលិក​ម្នាក់ មាន​វិជ្ជមាន កូ​វីដ​១៩ ចន្លោះ​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ដល់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​។​

​ចំពោះ​អ្នកពាក់ព័ន្ធ ដើម្បី​សុវត្ថិភាព សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​៕/V​-PC