ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យ ក្រសួង​ព័ត៌មាន បានចាត់ទុក របាយការណ៍​របស់ អង្គការ​អ្នករាយការណ៍ គ្មាន​ព្រំដែន គឺមាន​ច​រិ​ក​នយោបាយ ចោទប្រកាន់​មកលើ​កម្ពុជា ដោយ​ពុំមាន​មូលដ្ឋាន ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​។ ការប្រកប​វិជ្ជាជីវៈ របស់​អ្នកសារព័ត៌មាន ក៏ដូចជា អ្នក​ប្រកប​វិជ្ជាជីវៈ សារព័ត៌មាន នៅ​កម្ពុជា គឺ​ត្រូវបាន​យកចិត្តទុកដាក់ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើ​វិស័យ​ព័ត៌មាន​។ សម្តេច​តេ​ជោ ក៏​គាំទ្រ​ឲ្យ​មានការ​ផ្ដល់នូវ​ជំនួយ​ផ្នែក​ផ្លូវច្បាប់ ដោយ​ពុំ​គិតថ្លៃ ទៅដល់​អ្នកសារព័ត៌មាន នៅពេល​ដែលមាន​វិវាទ​វិជ្ជាជីវៈ​សារព័ត៌មាន កើតឡើង​។