ដោយ: បាយ័ន/សៀមរាបៈនៅថ្ងៃ០៦ខែកក្កដា ឆ្នាំ២០២១នេះខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីត១៩ថ្មីចំនួន១៦០នាក់, ជាសះស្បើយពីជំងឺចំនួន២៥នាក់ និងស្លាប់ម្នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ។

នៅពេលនេះដែរលោកប្រធានមន្ទីរសុខាភិបាល មិនទាន់បញ្ជាក់ឈ្មោះលំអិត និងអាស័យដ្ឋានពិតប្រកដនៃអ្នកឆ្លងជំងឺនោះឡើយ។ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះដែរ ខេត្តសៀមរាបបន្តបិទផ្សារលើធំថ្មី ក្រុងសៀមរាប ចំនួន១៤ថ្ងៃទៀត ចាប់ពីថ្ងៃទី០៧ ខែកក្កដាស្អែក ដើម្បីការពាររីរាលដាលនៃជំងឺកូវីដ-១៩៕