​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ ត្រូវ​រថយន្ត​ដែល​កំពុងធ្វើដំណើរ​ស្របគ្នា បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​ស្ត្រី​ម្នាក់​នោះ ស្លាប់​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៦៤ ត្រង់​បាក់​ភ្លុក ភូមិ​ស្រយង់ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​។​