​ប្រែ​សម្រួលៈ​វាសនា​/​ស៊ីដ​នី​៖ អ្នកក្រុង​ស៊ីដនី​៥​លាន​នាក់ នឹង​ចំណាយ​ពេល​យ៉ាងហោចណាស់​១​សប្តាហ៍​ទៀត​ក្នុង​ការបិទ​ខ្ទប់​ប្រឆាំង​វីរុស​កូរ៉ូណា នៅពេល​ការ​ឆ្លងកូវី​ដ​១៩​បង្កឡើង​ដោយ​វីរុស​ប្រភេទ​ដែល​តា​​កំពុង​កើនឡើង​។​

​អាជ្ញាធរ​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គេ​បាន​រកឃើញ​មនុស្ស​ឆ្លង​២៧​នាក់​ទៀត​។​

​បទបញ្ជា​អោយ​ស្នាក់​ក្នុងផ្ទះ​ត្រូវបាន​ដាក់​អោយ​អនុវត្ត​នៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​នេះ​សំរាប់​រយៈពេល​២​សប្តាហ៍​រួចហើយ នៅពេល​អាជ្ញាធរ​ព្យាយាម​ទប់​ការផ្ទុះ​ជំងឺ​បង្កឡើង​ដោយ​ប្រភេទ​វីរុស​ចម្លង​​ខ្លាំង​ដែល​តា​។​

​ចាប់តាំងពី​មាន​ជំងឺ​នេះ​មក អូស្ត្រាលី​បាន​រកឃើញ​អ្នក​ឆ្លង​តែ​ជាង​៣០.០០០​នាក់​និង​៩១០​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩​។​ការផ្ទុះ​ជំងឺ​នេះ​នៅ​ស៊ីដ​នី​បាន​ចម្លង​មនុស្ស​៣៥៧​នាក់​តាំងពី​មុន​មក​។​ផ្ទុយ​ពី​អ​ង់​​គ្លេ​ស​ដែល​ពិចារណា​ដកចេញ​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩ ខណៈ​ខ្លួន​ឆ្លង​ថ្មី​ប្រមាណ​២៧.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅឡើយ​។​

​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​នៅ​អូស្ត្រាលី​ក៏ត្រូវ​រំខាន​មួយ​ផ្នែក​ដោយសារតែ​អត្រា​ចាក់​វ៉ាក់សាំង ដោយ​រហូត​ពេលនេះ​ទើប​ចាក់​បាន​ជាង​៧​ភាគរយ​នៃ​ប្រជាជន​ខ្លួន​៕