ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដាឆ្នាំ២០២១​នេះ​បានចេញ​សេចក្ដីប្រ រកាស​ព័ត៌មាន​ផ្លូវការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការចូលរួម របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​សន្និសីទ​កំពូល​រវាង​គ​ណ​បក្ស​កុម្មុយនីស្ដ​ចិន​និង​គណបក្សនយោបាយ​នៅលើ ពិភពលោក ។

​សន្និសីទ​កំពូល​នាយ​ប់​ថ្ងៃទី ៦ ខែ កក្កដា ២០២១ នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក ស៊ី ជីន​ពីង (Xi Jinping), អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ចិននិង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ថ្នាក់ដឹកនាំ​នយោបាយ​ជាច្រើន​លើ​ពិភពលោក​ក្រោម​ប្រធានបទ​«​ការបំពេញ​ការងារ​ដើម្បី​សុភមង្គល​ប​ជា​ជន​៖​ការទទួលខុសត្រូវរ​បស់​គណបក្សនយោបាយ »។សន្និសីទ​កំពូល​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​គណៈប្រតិភូ​ជាង ១០.០០០ នាក់​តំណាង​ឲ្យ​គណបក្សនយោបាយ និង អង្គការ​ជាង ៥០០ មកពី ១៦០ ប្រទេស ។

​សន្និសីទ​កំពូល​នេះ​គឺជា​ព្រឹត្តិការណ៍​ការទូត​ពហុភាគី​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​នៅពេលដែល​គណបក្ស​កុម្មុយនីស្ត​ចិន​ប្រារព្ធ​ខួប ១០០ ឆ្នាំ​របស់ខ្លួន ។ សន្និសីទ​កំពូល​នេះ​មានបំណង​ពង្រឹង​ការផ្លាស់ប្តូរ​គ្នា និង​ការរៀនសូត្រ​ទៅវិញទៅមក​នូវ​បទពិសោធន៍​នៃ​អភិបាលកិច្ច​រវាង​គណ​បក្ស​កុម្មុយនីស្ត​ចិន​និង​គណបក្ស​ន​យោបា យ​លើ​ពិភពលោក​រួមគ្នា​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១ សតវត្ស​កន្លងមកនេះ​រួមទាំង​ជម្ងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ជំរុញ​ទស្សន​វិទ្យានិងសម​ត្តភាព​ក្នុងការ​ស្វែងរក​សុភមង្គល​ជូន​ប្រជាជនជំរុញ​ការអភិវឌ្ឍ​និងសន្តិភាព​ពិភពលោក​ព្រមទាំង​លើកកម្ពស់​ការកសាង​សហគមន៍​វាសនា​តែមួយ​សម្រាប់​មនុស្ស ជាតិ ។​

​សន្និសីទ​កំពូល​នេះ​សម្រេចបាន​លទ្ធផល​សំខាន់ៗ​ដូចខាងក្រោម​៖

​ទី​១៖ សន្និសីទ​កំពូល​នេះ​បានស្នើ​ឲ្យ​គណបក្សនយោបាយ​នៅតាម​បណ្ដា​ប្រទេស​ទាំងអស់ ប្ដេជ្ញាចិត្ត​ក្នុងការ​កសាង​គុណ​តម្លៃ​គ្នា រួមមាន សន្ដិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​សេរីភាព ។​

​ទី​២៖ គណបក្សនយោបាយ​ទាំងអស់​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​សកម្ម ដើម្បី​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០ ដើម្បី សម្របសម្រួល​គោល​យោ​បាយ​ម៉ាក្រូសេដ្ឋកិច្ច ពង្រឹង​កិច្ចសហការ​ប្រតិ​ប​ត្ដិ​ការ​សកល​លើ​នវានុវត្តន៍​បច្ចេកវិទ្យា និង​លើកកម្ពស់​ការចែករំលែក​ចំណេះដឹង និង​បច្ចេក វិទ្យា​

​ទី​៣៖ គណបក្សនយោបាយ​មក​ពី​បណ្ដា​ប្រទេស​ទាំងអស់​ត្រូវ​ប្ដេជ្ញា​សម្របសម្រួល​ការផ្លាស់ប្ដូ​រ​គ្នា​និង​ការរៀនសូត្រ​ទៅវិញទៅមក​លើ​អរិយធម៌ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ដ៏​រឹងមាំ​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា វប្បធម៌ និង​សិល្បៈ កីឡា ទេសចរណ៍ និង​រវាង​ស្ថាប័ន​ស្រាវជ្រាវ​៕

​សូមជម្រាបថា​នៅ​ថ្ងៃទី​០៦​ខែ កក្កដា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​រវាង​គ​ណ​បក្ស​កុម្មុយនីស្ដ​ចិន​និង​គណបក្សនយោបាយ​លើ​ពិភពលោក​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ក្រោម​ប្រធានបទ «​ការធ្វើការ​ដើម្បី​សុភមង្គល ប្រជាជន​៖ ទំនួល​ខុសត្រូវ​របស់​គណបក្សនយោបាយ​» ៕