ដោយ​:​គង់​ហេង​/​កំពង់ចាម​: ដំណោះស្រាយ​សំខាន់បំផុត​នៅក្នុង​កាល​:​ទេស​:​នេះ មានតែ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ គឺ​ធ្វើឱ្យមាន​អង់ទីគ័រ​ការពារ​ខ្លួន​បាន​។ បញ្ហា​អ្នក​ចាក់​(​វ៉ាក់សាំង​)​ហើយ បែរជា​កើត​ជំងឺ​កូ​វីដ ១៩ ម្តងទៀត​នោះ គឺ​ដោយសារ​មិន​អនុវត្ត​វិធានការ​បី «​បី​ការពារ និង​បី​កុំ​»​ប៉ុន្តែ​ពួកគាត់​ជា​អ្នកជំងឺ​មិន​ធ្លាក់​ក្នុង​សភាព ធ្ងន់ធ្ងរ​ដូច​អ្នកជំងឺ​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​នោះទេ​។​

រូបថតៈលោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បានលើកឡើង​បែបនេះ​នៅក្នុង​ការដែល​លោក​និង​សហការី​ជាច្រើន រូប​បាន​ដឹកនាំ​មន្ត្រីរាជការ​ជួប​សំណេះសំណាល​និង​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ក្នុងកំឡុងពេល​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ចំនួន ២៥០ គ្រួសារ​នៅ​វិទ្យាល័យ​គន្ធបុប្ផា ក្នុងស្រុក​ព្រៃឈរ​កាលពី​ម្សិលមិញ​។​

លោក​អភិបាល​ប្រាប់​ទៅ​ប្រជាជន​ដែល​ចូលរួម​ថាបើ​ទោះជា​កន្លងមក​មាន​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ហើយ​នៅតែ​ឆ្លង​ជំងឺ​នេះ​ទៀត​នោះ ប៉ុន្តែ​មិន​បណ្តាលឱ្យ​ធា្ល​ក់​ខ្លួន​ក្នុង​សភាព​ធ្ងន់ធ្ងរ​ឈានដល់​បាត់បង់​ជីវិត​នោះទេ គឺ​គ្រាន់តែ​គ្រូពេទ្យ​ផ្តល់​ថ្នាំ​សម្រាក​នៅ​មន្ទីរពេទ្យ​បួន ទៅ ប្រាំ ថ្ងៃ គឺ​បានជា​សះស្បើយ​វិញ​អស់ហើយ​។​ពោល គឺ​អត្រា​អ្នកទទួល​វ៉ាក់សាំង​ហើយ​មាន​អត្រា​ឆ្លង​ទាប​បំផុត​។ ដោយឡែក​អ្នក​មិនទាន់បាន​ចាក់​មាន​អត្រា​ឆ្លង​ខ្ពស់ គឺ​ងាយ​រងគ្រោះ​បំផុត និង​ពិបាក​ព្យាបាល​ទៀត​។​
លោក​បាន​បន្ថែមថា ការឆ្លង ឬ​មិន​ឆ្លង​នោះ​វា​ស្ថិតនៅលើ​ខ្លួន​យើង​ម្នាក់ៗ គឺ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ​អនុវត្ត​វិធានការ​បី « បី​ការពារ និង​បី​កុំ​» ចាំបាច់​ទន្ទិញ​ឱ្យ​ជាប់មាត់ ហើយ​អនុវត្ត​ឱ្យបាន គឺជា​អាវ​ក្រោះ​ការពារ​ខ្លួន​របស់​យើង​៕​រស​ន​