​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យដឹងថា គ្រោះធម្មជាតិ ដែល​កើតឡើង​ដោយ​រន្ទះបាញ់​ក្នុង​រយៈពេល​៦​ខែ​បាន​កើតឡើង​ចំនួន​៧០​លើក ឆ្នាំ​២០២១​នេះ ច្រើនជាង​ឆ្នាំមុនៗ គឺ​បណ្តាលឱ្យ មនុស្ស​៥៩​នាក់​ស្លាប់ រងរបួស​៤៤​នាក់ ងាប់​គោក្របី​៣២​ក្បាល និង​បំផ្លាញ​ផ្ទះ​៥​ខ្នង​។​

​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ នៅ​ខេត្តបាត់ដំបង មាន​ស្លាប់​ច្រើនជាងគេ​ចំនួន​១៤​នាក់ ខេត្តកំពង់ធំ​៨​នាក់ ខេត្ត​ត្បូងឃ្មុំ ៥​នាក់ បន្ទាយមានជ័យ​៤​នាក់ ព្រៃវែង​៤​នាក់ កំពង់ឆ្នាំង​៤​នាក់ សៀមរាប​៣​នាក់ ពោធិ៍សាត់​៣​នាក់ កំពង់ចាម​២​នាក់ ក្រចេះ​២​នាក់ មណ្ឌល​គី​រី​២​នាក់ កំ​ពត់​២​នាក់ កណ្តាល​២​នាក់ ស្វាយរៀង​១​នាក់ កំពង់ស្ពឺ​១​នាក់ ព្រះវិហារ​១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​១​នាក់​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា តួលេខ​នេះ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​កន្លងទៅ​ឃើញថា មានការ​កើនឡើង ដោយ​៦​ខែ​ឆ្នាំ​២០២០ គ្រោះមហន្តរាយធម្មជាតិ​រន្ទះបាញ់​បានកើត​ឡើង​ចំនួន​៦១​លើក ខូចខាត​ផ្ទះ​៩​ខ្នង បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​២៩​នាក់ រងរបួស​២១​នាក់ និង​ងាប់​គោក្របី​ចំនួន​៤៥​ក្បាល​៕