នៅ​ថ្ងៃទី​៥ ដល់ ៦ ខែកក្កដា ឆ្នាំ​២០២១ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប រតនៈគីរី ត្បូងឃ្មុំ និង​ខេត្តកោះកុង បាន​បន្ត​ខិតខំ​យកចិត្តទុកដាក់ ចុះ​ត្រួតពិនិត្យ​ថែទាំ គុណភាព​ផ្លូវថ្នល់ លើ​កំណាត់ ផ្លូវជាតិ​លេខ​៦ លេខ​៨ លេខ​៤៨ លេខ​៧៨ លេខ​៧៨-៥ លេខ​៦៤ លេខ​៦៧ លេខ​៧៣ លេខ​៤៨-៥ និង​ផ្លូវថ្នល់​ជាច្រើន​ខ្សែ​ផ្សេងទៀត ដែល​បាន​រង​ការខូចខាត ក្លាយជា​ជង្ហុក សំបុកមាន់ ត្រូវបាន​ជួសជុល​ផងដែរ​។