​ដោយៈ​បាយ័ន​/​សៀមរាបៈ គិត​មកដល់​ម៉ោង​១៥ ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ៥១​នាក់ (​នៅមាន​តួរ​លេខ​បន្ថែម​) ។

​តាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​រដ្ឋបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី​៧ កក្កដា បាន​បញ្ជាក់ថា ករណី​ទី​១ ដល់ទី​១៥ ជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ឯ​ករណី​ទី​១៦ ដល់ ទី​២៨ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី​។ ចំពោះ​ករណី​ទី​២៩ ដល់​ករណី​ទី​៣១ មាន​ប្រភព​ចម្លង​ចេញពី​សង្កាត់​ស្រ​ង៉ែ​។ ចំណែក​ករណី​ទី​៣២ ជា​ករណី​អ្នកធ្វើដំណើរ​មកពី​ខេត្តបន្ទាយមានជ័យ និង​ករណី​ទី​៣៣ ដល់ ទី​៥១ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​


​គួរ​បញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១.៨៦៥​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៦១៤​នាក់ ស្លាប់​១៩​នាក់ និង​១.២៣២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕​