ដោយៈ​សុផល​/​ភ្នំពេញ​: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អង្គភាព​សាងសង់​ផ្លូវ​៣៨​ខ្សែ​, ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​សាងសង់ និង​ភាគី​ពាក់ព័ន្ធ នា​ថ្ងៃទី​៧ ខែកក្កដា​នេះ បាន​ជួបពិភាក្សា គ្នា​តាម​អន​ឡាញ​ដោយ​ផ្តោតលើ​ការចរចា​អំពី​តម្លៃ​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ​នៅ​សៀមរាប​និង ព​ន្លឿ​ន​ការសាងសង់​។​

​លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មាន ប្រសាសន៍​ឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចរចា​ថ្លៃ​នៃ​ការ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ជាមួយ អង្គភាព​សាងសង់ ដើម្បី​ឈានទៅ​ចុះកិច្ចសន្យា​នៃ​ការសាងសង់ ក៏ដូចជា​ដើម្បី ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​នៃ​ការសាងសង់​ពាក់ព័ន្ធ​នឹង​ការងារ​ហិរញ្ញវត្ថុ ដើម្បី​រិះរក​នីតិវិធី​ធ្វើយ៉ាងណា​ធ្វើឱ្យ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មានគុណ​ភាពរឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ចំណាយ​ថវិកា​សន្សំ​របស់​ជាតិ​បាន​ចំ​គោលដៅ និង​អាច​បញ្ចប់​គម្រោង​សាងសង់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​លោក​រដ្ឋលេខាធិការ​បា​ន​សំណូមពរ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​កាត់បន្ថយ ការចំណាយ​ថវិកា​សន្សំ​របស់​ជាតិ​ឱ្យអស់​តិច​តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​ត្រូវ​រក្សា បាន​នូវ​គុណភាព​ផ្លូវ​រឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​បានស្នើ​ឱ្យជួយ​ព​ន្លឿ​ន ការរៀបចំ​កិច្ចសន្យាការងារ​សាងសង់​ដើម្បី​អាច​បើក​ផ្ដល់​ថវិកា​ជូន​ដល់​អង្គភាព​សាងសង់​ទាំងអស់​តាម​ពេល​កំណត់​។​

​សូម​ជម្រាបជូន​ថា​៖ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន វឌ្ឍនភាព​គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្ត សៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ សម្រេច​លទ្ធផល​ការងារ​បាន​៦៣,៨៧%​ហើយ​៕​/PC