ដោយ៖ ដេប៉ូ / ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន បានថ្លែង ដោយធ្វើការអំពាវនាវ ដល់គ្រប់សំណាក់ភ្ញៀវទេសចរ ដែលធ្វើដំណើរ ចូលតំបន់រមណីយដ្ឋាន ត្រូវចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះ ដើម្បីរក្សាពូជឱ្យគង់វង្ស និងថែរក្សាសោភ័ណភាព ឱ្យស្រស់បំព្រងថែមទៀត។
គួរបញ្ជាក់ថា ការអំពាវនាវនេះ ស្របពេលដែលគេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើង បាននិយមធ្វើដំណើរកម្សាន្ត ក្នុងតំបន់ការពារធម្មជាតិ ទាំងការកម្សាន្តធម្មតា និងទាំងលក្ខណៈផ្សងព្រេង។