ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ដឹកនាំកិច្ច ប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​អន​ឡាញ (ZOOM)​ មានរបៀបវារៈចំនួន៣ ត្រូវលើកមកធ្វើការពិនិត្យពិភាក្សា។​ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកពាក្យរាជរដ្ឋា ភិបាលនិងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។

កិច្ចប្រជុំ​និង​ពិនិត្យ​និង​ពិភាក្សា​លើ​របៀបវារៈ​រួមមាន​៖១-​សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ​ នៃ​ព្រះរាជាណាចក្រ​កម្ពុ ជានិង​ទី​២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា ៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧នៃច្បាប់ ស្តីពីការងារដែលត្រូវប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ១៩៩៧ និងទី៣.សំណើសុំការយល់ព្រមពី គណៈ រដ្ឋមន្រ្តីដើម្បីសុំការអនុម័តពីស្ថាប័ននីតិ ប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តិពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី ការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់។

​គួររំលឹកថា​បន្ទាប់ពី​ផ្ទុះ​កូ​វីដ​១៩ ជា​សហគមន៍ ២០ កុម្ភៈ​មក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់ ,​ហើយ​នេះ​ជា​លើក​ទី​១ ហើយ​ដែល​កិច្ច ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ត្រូវបាន​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ (ZOOM) ៕