បុរស​ម្នាក់​បើក​ត្រាក់ទ័រ​កិន​គ្រាប់មីន​បណ្ដាលឱ្យ​ផ្ទុះ​ស្លាប់​

1683
ចែករម្លែក

​ដោយៈ​សៅ​វ៉ានឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​បើក​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​ព្យួរ​ដី​កិន​គ្រាប់មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​កប់​ក្នុង​ដី​បណ្តាលឱ្យ​ផ្ទុះ​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​វែ​ន​វួ​ន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ជ័យ​ឃុំ​ព្រះស្តេច​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​រុងរឿង​ពីរ​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។

​នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១០:១០​នាទី​ព្រឹក​ជនរងគ្រោះ​បាន​បើក​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា លេខ​៧០៤០ ទៅ​ព្យួរ​ដី​នៅត្រង់ចំណុច​ខាងកើត​វរៈ​៣៩៣​។ ដែលមាន​ចម្ងាយ​ប្រហែលជា​៣០០​ម៉ែត្រ​ពី​ផ្ទះ​។​ស្រាប់តែ​នៅពេល​កំពង់​ព្យួរ​រាស់​បាន​កិន​គ្រាប់មីន​ដែល​កប់​នៅក្នុង​ដី​បណ្តាលឱ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​បច្ចុប្បន្ន​សាកសព​រប​ស់ជន​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​បុរស​ម្នាក់​បើក​ត្រាក់ទ័រ​កិន​គ្រាប់មីន​បណ្ដាលឱ្យ​ផ្ទុះ​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម