​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ក្រសួង​សុខាភិបាល​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៧២​នាក់​បាន​ស្លាប់​និង​មនុស្ស​៩.២៧៦​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​នៅ​២៤​ម៉ោង​កន្លងទៅ​​ក្នុងនេះ​៨.៩៩៨​នាក់​ជា​ប្រជាជន​ទូទៅ និង​២៧៨​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​

​ចំនួន​បាត់បង់​ជីវិត​ដោយកូវី​ដ​១៩​ថ្ងៃនេះ​នៅ​ទាប​ជាង​ចំនួន​ស្លាប់​ដែល​ត្រូវបាន​ប្រកាស​កាលពី​ម្សិលមិញ​បន្តិច គឺ​៧៥​នាក់ ដែល​ជា​ចំនួន​ស្លាប់​ដោយកូវី​ដ​ក្នុង​មួយ​ថ្ងៃ​ខ្ពស់បំផុត​នៅ​ថៃ​។​

​ប្រឈម​នឹង​ការស្លាប់​និង​ឆ្លងកូវី​ដ​១៩​កើនឡើង​ជា​ប្រចាំ​ដូចនេះ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​ដាក់​ចេញ​វិធានការ​រឹតបន្តឹង​ចលនា​មនុស្ស​ខ្លាំង​ឡើង ដើម្បី​ពន្យឺត​ការចម្លងកូ​វីដ​១៩ ។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ខ្លួន​លោក​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ផងដែរ បាន​និយាយថា​លោក​តាមដាន​សភាពការណ៍​កូវី​ដ​១៩​យ៉ាង​ដិតដល់​ជាមួយនឹង​ក្តីបារម្ភ និង​មានបំណង​ដាក់ចេញ​វិធាន​​ការទប់ស្កាត់​កូវី​ដ​១៩​ដោយ​សមស្រប​៕

​ក្រុង​បាងកក​ស្ងាត់​ក្នុងពេលកូ​វីដ​ផ្ទុះ​ខ្លាំង​នៅ​សប្តាហ៍​នេះ​