មូលហេតុ​ដែល សុខ រក្សា​មិន​កោ​សក់​ខណៈ​ម្តាយ​ស្លាប់​ទាំងមូល​

3730
ចែករម្លែក

តារាចម្រៀង​លោក សុខ រក្សា មានទុក្ខ​ធំ​ដោយ​ម្តាយ​ទទួលមរណៈភាព​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​ហើយ​អ្វីដែល​ធ្វើឱ្យ​ទស្ស​និក​​ជន​ភ្ញាក់ផ្អើល​នោះ​លោក​មិនបាន​កោរសក់​ចំពោះ​សព​ម្តាយ​។

​ក្រោយពី​រៀបចំ​ពិធី​បូជា​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​លោក​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​លើ​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ពី​ទុក្ខ​ក្រៀមក្រំ​​ដែល​ម្តាយ​បង្កើតបាន​លាចាក​លោក និង មិនបាន​កោរសក់​ចំពោះ​សព​ម្តាយ​ឡើយ​។​

​ទោះជា​យ៉ាងណា​លោក​បានបញ្ជាក់​របស់លោក​ប្រាប់​ដល់​មហាជន​ថា​លោក​សុំ​ក្រុមគ្រួសារ​មិន​កោរសក់​ដោយសារតែ​លោក​ជាប់​ការ​​ងារ​សិល្បៈ​ដែល​អ្នកដឹកនាំ​កម្មវិធី​គេ​តម្រូវឱ្យ​រក្សា​សភាព​ស្អាត​សង្ហា​ត្រឹមត្រូវ​មិនឱ្យ​កោរសក់​។​

​លោក សុខ រក្សា បាន​ប្រាប់​លើ​ហ្វេ​ស​ប៊ុ​កថា លោក​សុំ​ចិត្ត​មហាជន​និង​អ្នកគាំទ្រ​កុំ​យល់ច្រឡំ​និង​ខឹងសម្បារ​ចំពោះ​រូបលោក​ដែល​ម្តាយ​ស្លាប់​ទាំងមូល​ប៉ុន្តែ​មិនបាន​បំពេញភារកិច្ច​ជា​កូន​ត្រូវ​កោរសក់​ដើម្បី​បូជាសព​ម្តាយ​។

​ការ​លាចាក​លោក​របស់​ម្តាយ​លោក​ជា​រឿង​ដែល​ពិបាក​ទទួលយក​ហើយ​ជា​រឿង​ទុក្ខ​ធំ ខណៈ​លោក​និង​អ្នកនាង កុល ដាវី​បាន​សន្យា​ត្រៀម​​រៀបការ​និង​ចង់ឱ្យ​ម្តាយ​បានឃើញ​លោក​រៀបការ​ជាមួយគ្នា​៕ដោយ៖បូរិន

ទីតាំងផ្សាយពាណិជ្ជកម្ម