ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃសុក្រទី៩ ខែកក្កដាលោកស្រី យូ សុភា អភិបារងខេត្តសៀមរាប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុកនិងសម្រប សម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ទឹកវិល សង្កាត់ស្រង៉ែ និងសង្កាត់ក្របីរៀល ក្រុងសៀមរាប ។

លោកស្រីបានដឹកនាំក្រុមការងារ ដោយ មានលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត លោក នួន ពុទ្ធារ៉ា អភិបាលក្រុង លោក កុសល មករាពិសិទ្ធិ នាយកទីចាត់ការទំនាក់ទំនងអន្តរជាតិសាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ចៅសង្កាត់ទាំង៣ ក្រុមគ្រូពេទ្យ និងកងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យមើលទីតាំង និងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជុំវិញទីតាំង និងក្នុងបរិវេណទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ ថ្ងៃទី២៣ ខែកក្កដា។

គួររំលឹកដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងគណៈកម្មការចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំង ជាបន្តបន្ទាប់ សម្រាប់ចាក់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឪ្យបានគ្រប់ៗគ្នាទៅតាមផែនការ ដែលបានរៀបចំដោយរដ្ឋបាលសាលាខេត្តសៀមរាប ដោយជំហានទី១ គឺផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២១(ក្នុងរយៈ ពេល ១៤ថ្ងៃ) និងជំហានទី២ ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកទាំង១១ ជាបន្តបន្ទាប់ទៀត៕