ដោយៈបាយ័ន/សៀមរាបៈ នៅថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរ រុក្ខទិវា ០៩ កក្តដា ឆ្នាំ២០២១ បានដាំកូនឈើចំនួន ៦២៥ដើម ។

កូនឈើទាំងនោះ បានដាំលើផ្ទៃដី១ហិកតា ដែលសិ្ថតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ពិធីនេះគឺដាំដើម្បីចូលរួមចំណែកអបអរសាទរ នៃពីធីរុក្ខទិវាជាតិ ០៩ កក្កដា និងជួយជម្រុញផ្សព្វផ្សាយនៃការដាំកូនឈើនេះ ដល់សាធារណៈជនឲ្យពួកគាត់ឃើញនិងចូលរួមដាំដើមឈើ ដើម្បីជាផលប្រយោជន៌ជាតិ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ៕