ដោយ:បាយ័ន/សៀមរាបៈអាជ្ញាធរជាតិអប្សរា បានជួសជុលកែលម្អផ្លូវជុំវិញប្រាសាទបាគង ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ កាត់តាមប្រាសាទព្រះគោ ឆ្ពោះទៅជុំវិញប្រាសាទ រួចរាល់ជាស្ថាពរហើយ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់យ៉ាងដូច្នេះ នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ផ្លូវនេះមានប្រវែង ២,៧៨១ ម៉ែត្រ ទទឹង ៥,៦ ម៉ែត្រ ហេីយអ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ៦ សង់ទីម៉ែត្រ៕