ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុ គណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថាៈ ធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំង ស្ថិតនៅអគារ A39-A45 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២ នាក់ បានចូលទៅប្រើប្រាស់សេវា នៅទីតាំងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅអាគារ A39-A45 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤:៥០នាទី ដល់ ១៧:០៥នាទី សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕/V-PC