ដោយ: សុខុម / ស្ទឹងត្រែង: រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្ដីពីបិទទីប្រជុំជន ចំណុចវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ការបិទទីប្រជុំជនដ៏សំខាន់ ខាងលើនេះ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ នៅទីតាំងខាងលើ។ អាជ្ញាធរមិនឲ្យមានការធ្វើដំណើរ ចរាចរណ៍ចេញចូល នៅតំបន់ទីតាំងសំខាន់ ចំណុចវាលដេញ លុះដល់ពេលមានសេចក្តីសម្រេច ជាថ្មី។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានអ្នកឆ្លង កូវីដ១៩ ថ្មី ចំនួន ២០ នាក់ ដោយក្នុងនោះ មានអ្នកពាក់ព័ន្ធ នៅចំណុចវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ជាច្រើននាក់៕/V-PC