​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​រងរបួស​ធ្ងន់​

1114
ចែករម្លែក

(​កណ្តាល​)៖​បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​ដើរ​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត VISTO បុក​ពេញទំហឹង​តែម្តង កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១៧ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​២០​និង​២១ ស្ថិតក្នុង​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ិច ឡុង​ដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​ជាត​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្លាប​តា​ឱន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​អ្នកបើករថយន្ដ មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ដ​ម៉ាក​VISTO ពណ៌​លឿង មិន​ស្គាល់​ស្លាក​លេខ មិន​ស្គាល់​ស៊េរី​។​

សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ ឈ្មោះ ប៉ិច ឡុង​ដា បាន​ដើរ​ឆ្លងផ្លូវ​ពី​ផ្ទះ​ទៅ​ផ្លូវ​ម្ខាង​ទៀត ពេល​ដើរ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​រថយន្ត VISTO បើក​ក្នុងទិសដៅ​អ្នក​លឿង​-​ភ្នំពេញ បាន​បុក​ជនរងគ្រោះ ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើករថយន្ដ បាន​បើក​គេចខ្លួន​បាត់ស្រមោល​៕S/ ដោយ​៖​សុផាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម