ជន​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ច្រើន​នាក់ វាយប្រហារ​ទីស្នាក់ការ​ធំ​របស់​ប៉ូលិស​ឥណ្ឌូនេស៊ី​

1172
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថា បុរស៤នាក់ប្រដាប់ដោយដាវសាំម៉ូរៃដែលបានវាយប្រហារទីស្នាក់ការធំ មួយរបស់ប៉ូលិស កាលពីថ្ងៃពុធ ត្រូវបានបាញ់សម្លាប់ ។

ក្រុមអ្នកវាយប្រហារនេះបានចាប់ផ្តើមការវាយប្រហារដោយបើករថយន្តមួយសម្រុកចូលទីស្នាក់ការធំរបស់ប៉ូលីសនេះ នៅទីក្រុងPekanbaru នៅខេត្ត Riau។

មន្រ្តីប៉ូលីសម្នាក់ត្រូវបានសម្លាប់ហើយអ្នកវាយប្រហារម្នាក់ត្រូវបានចាប់ខ្លួន។

ចំពោះការវាយប្រហារនេះ ក្រុមISIS(ក្រុមរដ្ឋអ៊ីស្លាម)បានអះអាងទទួលខុសត្រូវ។

សូមបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារអត្តឃាតជាបន្តបន្ទាប់ដែលធ្វើឡើងដោយក្រុមគ្រួសារដែលបានធ្វើឱ្យប្រទេសនេះ មានការភ្ញាក់ផ្អើល។

ប៉ូលីសបានស្តីបន្ទោសក្រុមJAD នៅក្នុងស្រុក ដែលគាំទ្រក្រុមISISចំពោះការវាយប្រហារទាំងនេះ នៅទីក្រុង Surabaya ៕ដោយ:សុខា

មន្ត្រីពិនិត្យមើលនៅកន្លែងកើតហេតុនៅជិតសាកសពម្នាក់នៃពួកអ្នកវាយប្រហារនេះ ដែលវាយប្រហារទីស្នាក់ធំរបស់ប៉ូលិសនៅទីក្រុងនៅទីក្រុងPekanbaru នៅខេត្ត Riau

ទីតាំងផ្សាយពាណិជ្ជកម្ម