​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែកក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​បរិវេណ​ផ្សារឆ្នាំង និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ពលរដ្ឋ ក្នុង​តំបន់​ផ្សារឆ្នាំង​ដែល​បាន​បិទ​ខ្ទប់​គ្រា​ដែលមាន​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវក​លក់ដូរ​ទាំងអស់ សូម​ថែទាំ​សុខភាព​អោយបាន​ល្អ អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​តាម​វិធានការ​របស់​រដ្ឋបាល​ខេត្ត ក្រសួងសុខាភិបាល និង អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ៣​ការពារ​និង​៣​កុំអោយ​បាន​ជាប់​ជាប្រចាំ​៕​