លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈ ការនិងដឹកជញ្ជូនបានស្នើសុំការគាំទ្រពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ក្នុងការជួយដល់មន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពនានានៅស្រុកកោះធំ ដូចជា៖ ការរៀបចំកែលម្អអាគារមន្ទីរពេទ្យ ការបំពាក់សម្ភារបរិក្ខា វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបំប៉នជំនាញឯកទេស វេជ្ជសាស្ត្របន្ថែមឱ្យដល់គ្រូពេទ្យនិងគាំទ្រចាំបាច់ ផ្នែកសុខភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់ដល់ការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ។