​ដោយៈ ប​.​ខុន / ភ្នំពេញៈ ខ្យល់មូសុង​និរតី នឹង​បង្កើន​ឥទ្ធិពល ដល់​កម្រិត​បង្គួរ​វិញ នៅ​ពាក់កណ្តាល​ស​ប្តា ហ៍​នេះ ជាមួយ​សម្ពាធ​ទាប​ខ្សោយ​មួយ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើរ​ឡើង​ទៅលើ (​ជើង​) ស្របតាម​ឆ្នេរ ប្រទេស​វៀតណាម ព្រម​ពេល​ប្រព័ន្ធ​សម្ពាធ​ទាប រំកិល​ចុះឡើងៗ នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ល្អ ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​ថាៈ ខ្យល់មូសុង​និរតី ដែល​បាន​ចុះខ្សោយ កាលពី​ថ្ងៃ អាទិត្យ ទី​១១ ខែកក្កដា នឹង​បង្កើន​ឥទ្ធិពល ឡើងដល់​កម្រិត​បង្គួរ​វិញ នៅ​ពាក់កណ្តាល សប្តាហ៍​នេះ​។​

​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ នៅពេល​ខ្យល់ មូសុង​និរតី​ចុះខ្សោយ​នេះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម មាន​សម្ពាធ​ទាប​ខ្សោយ​មួយ បានកើត​ឡើង ដោយមាន​ដំណើរ ឡើង​ទៅលើ (​ជើង​) ស្រប​ឆ្នេរ​ប្រទេស​វៀតណាម ព្រម​ពេល​ជាមួយគ្នា​នឹង​ប្រព័ន្ធ សម្ពាធ​ទាប ដែល​ស្ថិតនៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ស្រាប់ បាន​រំកិល​ចុះឡើងៗ​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ បាតុភូត​ទាំងបី​ខាងលើ ដែល​កើតមាន ព្រម​ពេល ជាមួយគ្នា​នឹង​បង្ក​ឱ្យ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ ចាប់ពី​ថ្ងៃទី​១៣ ខែកក្កដា ទៅ ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ និង​ទាំង​នៅ ក្នុងប្រទេស​កម្ពុជា ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ ចាប់ផ្តើម​ងើបឡើង ជាថ្មី តែ​ឡើង​មិន​គំហុក​ទេ​៕/V​