អាជ្ញាធរ​ក្រុង​បាន​រៀប​បឹង​កន្សែង​ឱ្យមាន​សោ​ភណ្ឌ​ភាព​ប៉ុន្ដែ​ចំពោះ​សំណង់​អនាធិបតេយ្យ​នៅ​មិនទាន់បាន​ដោះស្រាយ​ ​

3045
ចែករម្លែក
  • 4
    Shares

(​រតនគិរី​)៖​អាជ្ញាធរ​ក្រុង​បាន​លុង​បានរៀបចំ​ធ្វើ​សួនច្បារ​ជុំវិញ​បឹង​កន្សែង​ដែលជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ឱ្យមាន​សោ​ភណ្ឌ​ភាពល្អ​ប៉ុ​ន្ដែ​ចំពោះ​សំណង់​អនាធិបតេយ្យ​ដែល​សង់​នៅលើ​មាត់បឹង​ជិត​ដប់​ខ្នង​នៅ​មិនទាន់បាន​ធ្វើការ​ដោះស្រាយ​នៅឡើយ​ទេ​។​

​នៅ​ប៉ុន្មាន​ឆ្នាំនេះ​គេ​សង្កេតឃើញ​អាជ្ញាធរ​ក្រុង​បាន​លុង​បាន​ដុតដៃដុតជើង​ក្នុងកា​កសាង​សួនច្បារ​ដែល​នៅ​ជុំវិញ​មាត់បឹង​កន្សែង​ឱ្យ​​មាន​សោ​ភណ្ឌ​ភាព​គួរឱ្យ​គយគន់​ដោយមាន​ក្រា​លអិត​ការ៉ូឡា​ដាំ​កូនឈើ​រួម​និង​ដើម​ផ្កា​គឺ​ក្នុង​បំណង​ចង់ឱ្យ​រមណីយដ្ឋាន​បឹង​កន្សែង​នោះ​​ក្លាយទៅជា​តំបន់​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ដែល​បាន​មកលេង​ខេត្ដ​ទេសចរ​ណ៏​មួយ​នេះ​។​

​កា​ធ្វើ​សួនច្បារ​នៅ​ជុំវិញ​មាត់បឹង​កន្សែង​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ខេត្ដ​នេះ​ទទួលស្គាល់ថា​សាក​សមជា​កន្លែង​ទេសចរណ៍​មួយ​ក៏ប៉ុន្ដែ​សម្រាប់​ភ្ញៀវ​ដែល​មក​កម្សាន្ដ​វិញ​បាន​និយាយ​ដោយ​ឥត​សំចៃមាត់​ថា​ទាស់ភ្នែក​ជា​ពន់ពេក​ចំពោះ​សំណង់​អនាធិបតេយ្យ​ដែល​​សង់​ព្រោងព្រាត​នៅ​ប៉ប្រះ​និង​មាត់ទឹក​ខាងលិច​និង​ខាងត្បូង​នៃ​បឹង​នោះ​។​

​លោក​ងិន​ ​ណែ​ល​ ​អភិបាលក្រុង​បាន​លុង​កាលពី​ថ្ងៃទី​១១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​បានឱ្យ​រស្មី​កម្ពុជា​ដឹង​តាម​ទូរស័ព្ទ​ថា​កា​រៀបចំ​ធ្វើ​សួនច្បារ​នៅ​​តាម​មាត់បឹង​កន្សែង​គឺជា​គំរោង​របស់​ក្រុង​គឺធ្វើឡើង​ដើម្បី​កែលម្អរ​តំបន់​មួយ​នោះ​ឱ្យមាន​សណ្ដាប់ធ្នាប់​និង​មាន​ភាពស្រស់ស្អាត​ថែម​មួយ​​កម្រិត​ទៀត​គឺ​ស័ក្តិ​សមជា​រមណីយដ្ឋាន​ធម្មជាតិ​ដែលមាន​ឈ្មោះ​បោះ​សំលេង​។​

​លោក​អភិបាលក្រុង​បានឱ្យដឹង​ទៀតថា​ចំពោះ​សំណង់​ដែល​សង់​នៅតាម​មាត់បឹង​មាន​ចំនួន​ប្រមាណ​ប្រាំបី​ខ្នង​ផ្ទះ​នោះ​គឺ​អ្នកខ្លះ​គេ​បាន​ទៅ​រស់នៅ​ជា​យូ​ឆ្នាំ​កន្លង​ហើយ​ពោលគឺ​គេ​មាន​លិខិត​កាន់កាប់​បញ្ជាក់​ពី​មន្ដ្រី​ជំនាញ​។​ចំពោះ​សំណង់​មួយចំនួនទៀត​ដែល​ទើប​ទៅ​តាំងទី​នៅតាម​ក្រោយ​គឺ​លោក​កំពុង​ពិនិត្យ​ដើម្បី​សម្របសម្រួល​ដោះ​ទៅតាម​លទ្ធភាព​។​យើង​ក៏​ចង់ឱ្យ​ពួកគាត់​ដែល​កំពុងតែ​រស់នៅ​ជុំវិញ​បឹង​​ហ្នឹង​បាន​ចាក់ចេញ​ទាំងអស់គ្នា​ប៉ុន្ដែ​មិនអាច​ទេ​។​

​លោក​ញ៉ែម​សំអឿន​អភិបាលរង​ខេត្ដ​រតនគិរី​ទទួលបន្ទុក​ព័ត៌មាន​និង​សន្ដិសុខ​សង្គម​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាល​​ពី​រសៀល​ថ្ងៃទី​១១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​ថា​បញ្ហា​ប្រជាពលរដ្ឋ​ដែល​ទៅ​តាំងទី​លំនៅ​តាម​មាត់បឹង​កន្សែង​នោះ​កន្លងមក​គណ​:​បញ្ជាការ​ឯក​ភា​ព​ខេត្ដ​ធ្លាប់បាន​ធ្វើកា​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​ដែរ​។​

​អភិបាលរង​ខេត្ដ​បានបញ្ជាក់​ទៀតថា​កាលណោះ​គណ​:​កម្ម​ការ​បានសម្រេច​ឱ្យ​ពួកគាត់​ចាកចេញ​ពី​មាត់​កន្សែង​ដោយ​ឱ្យទៅ​រស់នៅ​លើដី​សង្គមកិច្ច​មួយកន្លែង​និង​មាន​ផ្ដល់ប្រាក់​ខ្លះទៀត​។​ក៏ប៉ុន្ដែ​ពួកគេ​មិន​ព្រម​ចាក​ចេញពី​ទីនោះ​ឡើយ​ហើយ​បាន​បន្ដ​រស់នៅ​ទីនោះ​រហូតមក​​ដល់ពេល​បច្ចុប្បន្ននេះ​។​

​ប្រភពពី​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​កំសាន្ដ​លេង​ដល់​រមណីយដ្ឋាន​បឹង​កន្សែង​បាន​សម្ដែង​ការមិន​សម្បាយ​ចិ​ត្ដ​គ្រប់ៗ​គ្នា​ថា​អាជ្ញាធរ​​ខេត្ដ​នេះ​មិនគួរ​បង្កលក្ខណ​:​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ទៅ​តាំងទី​លំនៅ​លើដី​មាត់បឹង​ធម្មជាតិ​និង​ជា​ជា​តំបន់​រមណីយដ្ឋាន​នោះឡើយ​។​ព្រោះ​គេ​អាច​បង្ហូរទឹក​កខ្វក់​និង​កាត​សំណល់​ផ្សេងៗ​ចូលក្នុង​បឹង​នោះបាន​គ្រប់ពេលវេលា​៕​ដោយ​:​បាន​លុង​

សំណង់​ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​តាំងទី​លំនៅ​តាម​មាត់បឹង​កន្សែង​នាពេល​បច្ចុប្បន្ន​(​រូបថត​បាន​លុង​)

 

ទីតាំងផ្សាយពាណិជ្ជកម្ម